Get A Quote

ការណែនាំ

ក្រុមហ៊ុនខ្មែរភូលវែលហ៊្វែរឡូតធើរី ខូ.,អិលធីឌី យើងខ្ញុំហៅកាត់ថា  KPW LOTTERY   គឺជាក្រុមហ៊ុនឆ្នោតដែលបានបង្កើតឡើងដោយស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដោយមានលិខិតអនុញ្ញាតពីទីស្តីការគណៈរដ្ឋមន្ត្រី វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម និងមានអាជ្ញាប័ណ្ណឆ្នោតចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការអាជីវកម្មតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ។  ក្រុមហ៊ុនត្រូវបានចាប់បើកដំណើរការនៅរាជធានីភ្នំពេញអស់រយៈពេល ៥ឆ្នាំដោយទទួលបានការគាំទ្រ និងបានក្លាយជាក្រុមហ៊ុនចេញលក់ឆ្នោតលំដាប់លេខ១ នៅប្រទេសកម្ពុជា បន្ទាប់ពីមានការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមហ៊ុនបានប្រកាន់ភ្ជាប់យកទស្សនវិជ្ជា  ដើម្បីជួយដល់មនុស្សចាស់ជួយជនពិការ ជួយកុមារកំព្រា និងប្រជាជនដែលមានទុក្ខព្រួយដោយចូលរួមយ៉ាងសកម្មក្នុងកិច្ចការសុខុមាលភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងការយកចិត្តទុកដាក់ចំពោះបុព្វហេតុសប្បុរសធម៌របស់ប្រទេសកម្ពុជា និងបើកចំហ យុត្តិធម៌ ស្មោះត្រង់ គួរទុកចិត្ត ដើម្បីចូលរួមចំណែកក្នុងការបង្កើនមូលនិធិសម្រាប់សុខុមាលភាពក្នុងសង្គម។

គោលដៅរបស់ក្រុមហ៊ុន គឺចង់ក្លាយជាក្រុមហ៊ុនឆ្នោតដែលមានសក្តានុពលបំផុតនៅក្នុងប្រទេសកម្ពុជា     និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពផ្សេងៗដែលបានចាប់ផ្តើមដោយឧស្សាហកម្មឆ្នោតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍   និងឧស្សាហកម្មឆ្នោតពេញពិភពលោក។