Get A Quote

ប្រវត្តិក្រុមហ៊ុន

បច្ចុប្បន្ន ក្រុមហ៊ុនខ្មែរភូលវែលហ៊្វែរឡូតធើរី ខូ.,អិលធីឌី យើងខ្ញុំហៅកាត់ថា KPW LOTTERY   កំពុងធ្វើប្រតិបត្តិការទៅលើឆ្នោតកោសផ្សងសំណាង និងឆ្នោតកុំព្យូទ័រ។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ផ្នែកឧស្សាហ៍កម្មឆ្នោត  ក្រុមហ៊ុនរបស់យើងបានរីកចម្រើនរហូតដល់គ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស មានសាខា និងបុគ្គលិកជាច្រើននាក់។ ជាមួយនឹងកន្លែងលក់ជាង ៣០០០កន្លែង ហើយការលក់ប្រចាំខែរបស់យើងបានកើនឡើងជាលំដាប់ បណ្តាញអាជីវកម្មលក់ឆ្នោតរបស់ក្រុមហ៊ុនមានដូចជា ធនាគារ ហាងទំនិញ ហាងទូរស័ព្ទ ហាងកាហ្វេ និងហាងលក់ទំនិញគ្រប់ប្រភេទដែលបានដំណើរការការលក់បានយ៉ាងល្អប្រសើរ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានឆ្នោតកោសផ្សងសំណាងច្រើនប្រភេទ និងឆ្នោតកុំព្យូទ័រ មានវិធីលេងមានច្រើនហើយងាយស្រួលយល់  អត្រានៃការត្រូវរង្វាន់ខ្ពស់ មហាជនស្រលាញ់ និងចូលចិត្ត។

ក្រុមហ៊ុន ខ្មែរភូល វែលហ៊្វែរ ឡូតធើរី ខូ.,អិលធីឌី នឹងបន្តអនុវត្តតាមទិសដៅនៃការអភិវឌ្ឍប្រកបដោយសុវត្តិភាព ស្ថិរភាព និងនិរន្តរភាព  ផ្តល់នូវអត្ថប្រយោជន៍ពេញលេញដល់ក្រុមការងារទីផ្សារ និងបង្កើតនូវបណ្តាញឧស្សាហកម្មដ៏ធំមួយដែលបង្ហាញពីអត្ថប្រយោជន៍ទ្រង់ទ្រាយធំ។

ក្រុមហ៊ុន ខ្មែរភូល វែលហ៊្វែរ ឡូតធើរី ខូ.,អិលធីឌី សូមគោរពយ៉ាងកក់ក្តៅដល់មិត្តរួមការងារ ដើម្បីធ្វើអោយកម្ពុជាថ្ងៃស្អែកមានភាពរីកចម្រើន។

ក្រុមហ៊ុន ខ្មែរភូល វែលហ៊្វែរ ឡូតធើរី ខូ.,អិលធីឌី